ព័ត៌មានជាតិ

ទីតាំងលក់ម៉ូតូគេចពន្ធចំនួន៩កន្លែង ត្រូវបានគយចល័តខេត្តត្បូងឃ្មុំ ចុះបង្ក្រាបបានរកឃើញម៉ូតូគ្មានពន្ធនាំចូលជាង១៥០គ្រឿង

image


ខេត្តក្រចេះ៖ មន្ត្រីគយចល័តបានចុះបង្ក្រាបទីតាំង លក់ម៉ូតូគេចពន្ធចំនួន៩កន្លែង នៅក្នុងភូមិសាស្ត្រស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូល ជាង១៥០គ្រឿង និងបានចាប់ឃាត់យកមកអនុវត្ត ទៅតាមនីតិវិធីច្បាប់ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ។
លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំបានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងលក់ម៉ូតូគេចពន្ធ៩ ទីតាំងដោយមានការសុំសហការពីខាងគយចល័ត លោកបានដឹកនាំកម្លាំងផ្ទាល់និងបានរកឃើញម៉ូតូគ្មានពន្ធនាំចូលត្រឹមត្រូវចំនួន១៥១គ្រឿង ។
លោកបានបញ្ជាក់បន្ថែមថា ទីតាំងទាំង៩ខាងលើមាន ទីតាំងទី១ : ម្ចាស់ឈ្មោះ ហុង ទី បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ប្រើរួច) ចំនួន ១៤ គ្រឿង, ទីតាំងទី២ : ម្ចាស់ឈ្មោះ ជាង ពឹស បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ប្រើរួច) ចំនួន ៥៩ គ្រឿង ,ទីតាំងទី៣ : ម្ចាស់ឈ្មោះ ប៊ុន យឿង បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ១១ គ្រឿង ,ទីតាំងទី៤ : ម្ចាស់ឈ្មោះ ហេង ស៊ាងហៃ បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ១៤ គ្រឿង,ទីតាំងទី៥ : ម្ចាស់ឈ្មោះ ឡេង គន្ធា បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ០៨ គ្រឿង , ទីតាំងទី៦ : ម្ចាស់ឈ្មោះ កៅ ចំរើនបានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន០៧គ្រឿង ,ទីតាំងទី៧ : ម្ចាស់ឈ្មោះ ជាង ពីងបានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ០៤ គ្រឿង ,ទីតាំងទី៨ : ម្ចាស់ឈ្មោះ ខាទ្រី រតនាបានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ២៩ គ្រឿង
,ទីតាំងទី៩ : ម្ចាស់ឈ្មោះ ជាង សាក
បានត្រួតពិនិត្យឃើញម៉ូតូ គ្មានពន្ធនាំចូល (ថ្មីនិងប្រើរួច) ចំនួន ០៥ គ្រឿង ។
ម៉ូតូទាំង ១៥១ គ្រឿង មន្ត្រីជំនាញបានបញ្ជាក់ថាគឺគ្មានបង្កាន់ដៃបង់ពន្ធនាំចូលត្រឹមត្រូវនោះទេបច្ចុប្បន្នម៉ូតូទាំងអស់ត្រូវប្រមូលមរក្សាទុកនៅគយចល័តខេត្តត្បូងឃ្មុំដើម្បីអនុវត្តទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សារី ណែត