កម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៣៖ ឱកាសទីពីរសម្រាប់អ្នកដែលចម្អិនអន់ជាងគេ

នៅក្នុងសប្ដាហ៍ទី១៣ នៃកម្មវិធីប្រកួតធ្វើម្ហូបដ៏ល្បីល្បាញលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៤ មានព្រឹត្តិការណ៍ដ៏កម្រមួយបានកើតឡើង។ ជាលើកដំបូងសម្រាប់រដូវកាលនេះ គណៈកម្មការបានសម្រេចចិត្តមិនជម្រុះបេក្ខជនណាម្នាក់ចេញឡើយ ដែលការសម្រេចចិត្តនេះបានធ្វើឲ្យអ្នកទស្សនា និងបេក្ខជនផ្ទាល់មានការស្រឡាំងកាំង។
សប្ដាហ៍នេះ បានចាប់ផ្តើមជាមួយនឹងការប្រកួតវគ្គប្រអប់អាថ៌កំបាំងបែបថ្មីមួយដែលមានប្រអប់ពីរ គឺ Safe Box ជាមួយថិរវេលាចម្អិនអាហារ ៤៥នាទី និង Risk Box ជាមួយថិរវេលា ៦០នាទី។ បេក្ខជនឆ្នើមបីនាក់ក្នុងវគ្គនេះគឺ វេជ្ជឌី ម៉ៃឡាង និង លាងហាក់។
នៅក្នុងវគ្គម្ហូបច្នៃប្រឌិត បេក្ខជនទាំងអស់ត្រូវធ្វើការជាមួយគ្រឿងផ្សំគោលពីរប្រភេទ គឺ ត្រីធូណាស្រស់ និងត្រីធូណាកំប៉ុង។ ម៉ៃឡាង ដែលមានសុវត្ថិភាពពីការជម្រុះចេញ បានប្រើសិទ្ធិរបស់ខ្លួនក្នុងការដាក់សម្ពាធដល់ អាលីសា, ណាវី, និង លក្ម្សី ដោយតម្រូវឱ្យពួកគេម្នាក់ៗចម្អិនដោយប្រើប្រាស់ឧបករណ៍ចម្អិនអាហារតែមួយមុខប៉ុណ្ណោះ។
ទោះបីជាមានសម្ពាធក៏ដោយ មុខម្ហូបរបស់ លាងហាក់ និង រតនៈ បានលេចធ្លោជាងគេ។ បេក្ខជនដែលធ្វើមិនបានល្អ រួមមាន រស្មី លីថូ រ៉ូប៊ីនណា និង ណាវី។ អ្នកទាំង៤ នឹងត្រូវប្រកួតនៅខាងក្រៅ នៅក្នុងសប្ដាហ៍បន្ទាប់។ តើនឹងមានអ្វីកើតឡើងនៅសប្ដាហ៍ទី១៤?
កុំភ្លេចតាមដាននៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា វេលាម៉ោង ៨ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN និងតាមរយៈហ្វេសបុកផេកផ្លូវការ MasterChef Cambodia, CTNTV, Cambodia Beer និង Cambodia Water ៕
ទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៤ សប្ដាហ៍ទី១៣ នៅខាងក្រោម៖
