កីឡា

បេក្ខភាពក្នុងផ្ទះបាយ MasterChef Cambodia ត្រូវបានជម្រុះចេញអស់១០នាក់ គិតត្រឹមសប្តាហ៍ទី១២

image

សប្តាហ៍ទី១២ គឺជាការចម្អិនលើកចុងក្រោយរបស់បេក្ខជន ផន វិសាល នៅក្នុងផ្ទះបាយ MasterChef Cambodia រដូវកាលទី៤ បន្ទាប់ពីម្ហូប Filet Mignon របស់គាត់នៅក្នុងវិញ្ញាសាសម្ពាធ ចម្អិនមិនបានឆ្អិនល្អ និងខ្វះតុល្យភាពរសជាតិ ដែលជាហេតុធ្វើឱ្យគណៈកម្មការចាំបាច់ធ្វើការសម្រេចចិត្តដ៏លំបាក។

ដំណើររបស់វិសាលពោរពេញទៅដោយភាពជោគជ័យ និងឧបសគ្គ។ នៅក្នុងសប្តាហ៍ទី៣ គាត់បានបង្ហាញខ្លួនយ៉ាងលេចធ្លោនៅក្នុងវិញ្ញាសាម្ហូបច្នៃប្រឌិត ហើយក្រោយមកបានក្លាយជាប្រធានក្រុមនៅក្នុងសប្តាហ៍ទី៤ និងសប្តាហ៍ទី៨។ គាត់ទទួលបានការកោតសរសើរក្នុងវិញ្ញាសាសម្ពាធនៅសប្តាហ៍ទី៦ និងបានជាប់ជាបេក្ខជនឆ្នើមម្នាក់ក្នុងចំណោម ៣ នាក់ក្នុងវគ្គប្រអប់អាថ៌កំបាំង (Mystery Box) នៅសប្តាហ៍ទី៧។

ប៉ុន្តែ ភាពមិនស្ថិតស្ថេរតែងតែដើរតាមពីក្រោយគំនិតដ៏ក្លាហានរបស់វិសាល ដោយនៅក្នុងសប្តាហ៍ទី១២ ភាពមិនស្ថិតស្ថេរនោះបានធ្វើឱ្យគាត់ខាតបង់យ៉ាងធំ។ ទោះជាយ៉ាងណាក៏ដោយ វិសាលចាកចេញពីកម្មវិធី ដោយបន្សល់ទុកនូវកេរដំណែលនៃភាពក្លាហាន និងមហិច្ឆតា ហើយនឹងត្រូវបានចងចាំថាជាបេក្ខជនម្នាក់ដែលតែងតែជំរុញខ្លួនឯង និងលើកទឹកចិត្តអ្នកដទៃនៅក្នុងផ្ទះបាយ MasterChef Cambodia ។

វិសាល គឺជាបេក្ខភាពទី១០ ដែលត្រូវបានជម្រុះចេញពីកម្មវិធីនេះ បន្ទាប់ពីបេក្ខជន កុកម៉េង ស្រីនីត វិច្ឆិកា សុវាចា តារា វិបុល សុខហេង កន្និកា និង ចំរ៉ុង។

ទៅទស្សនាសប្ដាហ៍ទី១២ កម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖