កីឡា

ប្រាជ្ញាឈ្នះកម្លាំង យុទ្ធសាស្ត្ររបស់ ផានិត ធ្វើឱ្យកក្រើកកម្មវិធីកម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull

image

បេក្ខជនដែលមកពីខេត្តកំពង់ចាមរបស់កម្មវិធីកម្លាំងគោជល់ នឿន ផានិត បានបង្ហាញថា ថាមពលដែលខ្លាំងបំផុតរបស់គាត់គឺជាប្រាជ្ញា។ ក្នុងសប្ដាហ៍ទី២ ផានិត បានដណ្ដើមបានជ័យជម្នះក្នុងវិញ្ញាសា «ជំហរកេណរ» មិនតែប្រើតែកម្លាំងនោះទេ ប៉ុន្តែគាត់ក៏បានលេងយុទ្ធសាស្ត្រផ្លូវចិត្តដើម្បីបំបាក់លើគូប្រកួតដទៃទៀតផង។

ខណៈដែលអ្នកផ្សេងទៀតប្រើប្រាស់កម្លាំងសាច់ដុំ ប្រឹងប្រែងក្រោមសម្ពាធ សម្រាប់វិញ្ញាសាដែលតម្រូវឱ្យឈរជើងម្ខាង និងលើកដុំដែកទម្ងន់២គីឡូក្រាមឡើងលើ ផានិតបានឈរយ៉ាងនឹងនរបានរយៈពេល ២១នាទី និង ៣៤វិនាទី ធ្វើឱ្យគាត់ឈ្នះសម្រាប់ការប្រកួតរបស់ក្រុមលេខគូ។



ធំដឹងក្តីនៅក្នុងវត្តអារាមតាំងពីអាយុ ៧ ឆ្នាំ ផានិត ឆ្លងកាត់ការលំបាក និងការដាក់វិន័យលើខ្លួនឯង។ ជីវិតបានបង្រៀនគាត់ឱ្យចេះស៊ូទ្រាំ។ ហើយនៅក្នុងវិញ្ញាសានេះ បទពិសោធន៍ជីវិតនោះបានក្លាយជាគុណសម្បត្តិរបស់គាត់ផងដែរ។

កម្មវិធី កម្លាំងគោជល់ របស់ស្ថានីយទូរទស្សន៍ CTN គឺជាសង្វៀនប្រកួតដែលមិនធ្លាប់មានពីមុនមក ដែលធ្វើតេស្តទាំងកម្លាំង ប្រាជ្ញា និងយុទ្ធសាស្ត្រក្នុងការប្រកួតទាំងបីជាប្រកួតជាឯកត្តជន ឬប្រកួតជាក្រុមក៏ដោយ។

កម្មវិធី «កម្លាំងគោជល់ - Red Bull Power» មានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦៖៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់។



ទស្សនាសប្ដាហ៍ទី២ កម្មវិធី កម្លាំងគោជល់ នៅខាងក្រោម៖



តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0Xmwy