កីឡា

បេក្ខជនម្នាក់នេះឈ្នះគេ ព្រោះឈរជើងម្ខាងនិងលើកដុំដែក បានរយៈពេល៣៣នាទីជាង ក្នុងកម្មវិធីកម្លាំងគោជល់ របស់ស្ថានីយទូរទស្សន៍ CTN

image

ប្រសិនបើអ្នកមិនធ្លាប់បានទស្សនាកម្មវិធី កម្លាំងគោជល់ Red Bull Power ដែលជាកម្មវិធីប្រកួតកម្លាំងដំបូងគេបង្អស់របស់កម្ពុជាទេនោះ ការបង្ហាញសមត្ថភាពរបស់បេក្ខភាពឈ្មោះ ហៀត រីហ្វីន អាចជាពេលវេលាដែលអាចធ្វើអ្នកកោតសរសើរ និងចង់តាមដានកម្មវិធីនៅសប្ដាហ៍ជាបន្តបន្ទាប់។

នៅក្នុងសប្ដាហ៍ទី២ កម្លាំងគោជល់ បេក្ខភាពទាំងអស់ បានប្រឈមមុខជាមួយនឹងវិញ្ញាសា "ជំហរកេណរ" ដែលដកស្រង់ចេញពីក្បាច់គុនបុរាណខ្មែរ។ លើកជើងម្ខាង ដៃទាំងសងខាងកាន់ដុំដែកទម្ងន់ ២គីឡូក្រាម បេក្ខភាពដែលអាចរក្សាជំហរបានយូរជាងគេ នឹងក្លាយជាអ្នកឈ្នះ។ ខណៈបេក្ខជនជាច្រើន បានបោះបង់ការប្រកួតត្រឹមតែប៉ុន្មាននាទីដំបូង រីហ្វីន បានឈរយ៉ាងមានលំនឹងបានរយៈពេល ៣៣នាទី និង ៤៨វិនាទី ជាបេក្ខជនដែលឈរបានយូរជាងគេក្នុងវិញ្ញាសានេះ។

វាជាជ័យជម្នះដែលចេញពីបច្ចេកទេស និងកម្លាំងសុទ្ធសាធ។ រីហ្វីន អាចរក្សាអារម្មណ៍មូល មិនឱ្យមានការរំខានពីសំឡេង ឬបេក្ខជនដទៃទៀតដែលនៅជុំវិញខ្លួនឡើយ។ សមត្ថភាពរបស់ រីហ្វីន បានទទួលការកោតសរសើរពីទស្សនិកជនទាំងនៅលើកញ្ចក់ទូរទស្សន៍ និងអនឡាញ។

ជ័យជម្នះក្នុងកម្មវិធី កម្លាំងគោជល់ មិនមែនកើតចេញតែពីកម្លាំងនោះទេ ការបេជ្ញាចិត្ត ការផ្ចង់អារម្មណ៍ និងភាពស្ងប់ស្ងាត់ គឺជាអាវុធសម្រាប់ដណ្ដើមយកជ័យលាភីពីវិញ្ញាសានីមួយៗ។

កម្មវិធី «កម្លាំងគោជល់ - Red Bull Power» មានចាក់ផ្សាយរៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦៖៣០នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់។

បើអ្នកគិតថា នេះជាការប្រកួតដ៏តានតឹងបំផុតនោះ គឺខុសហើយ នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សម្រាប់បេក្ខជនកម្លាំងគោជល់!

ទស្សនាសប្ដាហ៍ទី២ កម្មវិធី កម្លាំងគោជល់ នៅខាងក្រោម៖



តាមដានព័ត៌មានថ្មីៗនៅលើបណ្ដាញសង្គមរបស់ កម្មវិធី កម្លាំងគោជល់ Red Bull Power រួមមាន៖

Facebook : https://www.facebook.com/share/1BXdVEpcnt/?mibextid=qi2Omg
TikTok : https://www.tiktok.com/music/original-sound-Redbullpowercambodia-7476716495855274753?is_from_webapp=1&sender_device=pc
YouTube: https://youtube.com/channel/UCP63GGDwWWWh4_DXM60qpXA?si=lQ0Qvcrz0XmwyBD8