កីឡា

បេក្ខនារីម្នាក់ ច្នៃគ្រឿងផ្សំខ្មែរ បង្កើតជាការីកូនកាត់ ឈ្នះវគ្គម្ហូបច្នៃប្រឌិតពីកម្មវិធី MasterChef Cambodia

image

បន្ទាប់ពីការប្រកួតចំនួន ៤សប្ដាហ៍នៅក្នុងផ្ទះបាយរបស់កម្មវិធី MasterChef Cambodia រដូវកាលទី៤ បេក្ខនារី ឆុន កន្និកា បានបង្ហាញស្នាដៃលេចធ្លោជាលើកដំបូង ជាមួយនឹងវិញ្ញាសាម្ហូបច្នៃប្រឌិត (Invention Test) ក្នុងសប្ដាហ៍ទី៧ ដែលទទួលបាន “គ្រាប់អាល់ម៉ុន” ជាគ្រឿងផ្សំគោល។

នេះគឺជាលើកដំបូងដែល កន្និកា អាចទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មការដោយសមត្ថភាពផ្ទាល់ខ្លួនរបស់នាង ដែលកើតចេញពីការច្នៃប្រឌិតដែលទទួលការកោតសរសើរពីJudge ទាំង៣រូប ដែលមាន Judge ណារ៉ា ជេស៊ីកា និង Judge ម៉េងហ៊ី។

មុខម្ហូប បែបកូនកាត់ បានច្នៃរសជាតិខ្មែរ ជាមួយនឹងរសជាតិបរទេស បង្កើតបានរសជាតិដ៏ប្លែក ធ្វើឱ្យគណៈកម្មការទាំង៣រូបពេញចិត្តយ៉ាងខ្លាំង។ វាមានឈ្មោះថា “អាល់ម៉ុនការីកូនកាត់” ។

ទស្សនាការចម្អិនរបស់ កន្និកា ក្នុងសប្ដាហ៍ទី៧ នៃកម្មវិធី MasterChef Cambodia រដូវកាលទី៤ នៅខាងក្រោម៖