ចិនផ្អាក ជើងហោះហើរពីទីក្រុងហ្វូហាន ខេត្តហ៊ឺប៉ី ជាបណ្តោះអាសន្នមកកាន់កម្ពុជា បន្ទាប់ពីមានករណីជំងឺរលាកសួតប្រទេសថ្មី
ចិនផ្អាក ជើងហោះហើរពីទីក្រុងហ្វូហាន ខេត្តហ៊ឺប៉ី ជាបណ្តោះអាសន្នមកកាន់កម្ពុជា បន្ទាប់ពីមានករណីជំងឺរលាកសួតប្រទេសថ្មី។ នេះជាការបញ្ជាក់ពីអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាននៃអាកាសចរស៊ីវិលកម្ពុជា ឯកឧត្តម ជា អូន។
បើតាមឯកឧត្តម ជា អូន នៅកម្ពុជាមានករណីសង្ស័យពីរ តែបន្ទាប់ពីការពិនិត្យ គឺមិនមាននោះទេ។
ចំណែកឯ នៅហ្វីលីពិនវិញ យន្តហោះដឹកទេសចរចិនជាង៥០០នាក់ ត្រូវបានបញ្ជារអោយត្រលប់ទៅវិញ។
គិតត្រឹមព្រឹកថ្ងៃទី២៤ មករានេះ ករណីអ្នកស្លាប់ដោយសារជំងឺរលាកសួតដែលបង្ករឡើងដោយវីរុសកូរ៉ូណាថ្មី កើនដល់២៦នាក់ និងអ្នកឆ្លងកើនដល់ ៨៣០ករណី នៅក្នុងប្រទេសចិន។ ជាមួួយគ្នានេះ អាជ្ញាធរចិនកំពុងធ្វើតេស្តលើករណីសង្ស័យ ចំនួន១០៧២ករណីបន្ថែមទៀត។
វីរុសកូរ៉ូណា ផ្តើមចេញដំបូងពីក្រុងហ្វូហាន ខេត្តហឺប៉ី បន្តរីករាលដាលដល់ក្រុងប៉េកាំង សៀងហៃ និងកំពុងឆ្លងដល់ប្រទេសវៀតណាម ថៃ, សីង្ហបុរី, ហុងកុង, ម៉ាកាវ, ជប៉ុន, កូរ៉េខាងត្បូង, តៃវ៉ាន់, អូស្រ្តាលី និងសហរដ្ឋអាមេរិក។
ប៉ុន្តែយ៉ាងណាក៏ដោយ នៅថ្ងៃនេះ អង្គការសុខភាពពិភពលោក បញ្ជាក់ថា ជំងឺនេះមិនទាន់ដល់កំរិតប្រកាសអាសន្នទេ៕






