ព័ត៌មានជាតិ

គណ:អភិបាលខេត្តស្ទឹងត្រែងជំរុញឱ្យមនុស្សម្នាក់ត្រូវមានជំនាញយ៉ាងតិចមួយ ដើម្បីសម្រេចបានប្រទេសចំណូលមធ្យមកម្រិតខ្ពស់

image


ស្ទឹងត្រែង៖ លោក ញ៉ែម សារី អភិបាលរងនៃគណ:អភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថា ដើម្បីធ្វើឱ្យគ្រួសារមានជីវភាពធូរធា ដែលអាចរកប្រាក់ចំណូលបានមធ្យមកម្រិតខ្ពស់មនុស្សម្នាក់ក្នុងសមាជិកគ្រួសារនោះ ត្រូវមានជំនាញយ៉ាងតិចក៏មួយដែរ។ ការលើកបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំគណ:កម្មាធិការគ្រប់គ្រងកម្មវិធីអភិវឌ្ឍន៍លើកទី៣ នៅសាលាប្រជុំសាលាខេត្តស្ទឹងត្រែង នៅទី ២៨ខែមករា ឆ្នាំ២០២២នេះ។

លោកអភិបាលរងរូបនោះបានបន្តទៀតថា បច្ចុប្បន្នប្រទេសកម្ពុជាកំពុងបោះជំហានទៅរកំណាក់កាលថ្មីមួយទៀតនៃការអភិវឌ្ឍ គឺប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ដូច្នេះដើម្បីឱ្យសម្រេចបាននូវគោលបំណងដ៏ថ្លៃថ្លានេះ កម្ពុជាចាំបាចលត្រូវការអភិវឌ្ឍធនធានមនុស្ស ដែលតម្រូវឱ្យ "មនុស្សម្នាក់មានជំនាញយ៉ាងតិចក៏មួយដែរ"។

ក្នុងកម្មវិធីកិច្ចប្រជុំខាងលើនេះ គឺមានការអញ្ជើញចូលរួមពីមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: ក្រសួងទេសចរណ៍ អភិបាលរងនៃគណ:អភិបាលទាំង៥ខេត្ត មានខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តព្រះវិហារ នាយករងរងរបស់ទីភ្នាក់ងារស្វីសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រចាំប្រទេសកម្ពុជា និងអគ្គលេខាធិការនៃសហពន្ធនិយោជក សមាគមពានជ្ជកម្មកម្ពុជា រួម និងមន្ត្រីពាក់ពន្ធជាច្រើនរូបទៀតផងដែរ។

លោកអភិបាលរងបន្តទៀតថា បច្ចុប្បន្នខេត្តស្ទឹងត្រែងមានមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវ: ដែលមានអាស័យដ្ឋាននៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ។ មជ្ឈមណ្ឌលមានទទួលប្អូនៗដែលបោះបង់ការសិក្សា ដែលគ្រួសារពុំមានលទ្ធភាពឱ្យរៀនបន្តទៅមុខទៀត ឱ្យបានចុះឈ្មោះចូលរៀន និងរៀនមុខជំនាញបច្ចេកទេសដោយឥតគិតថ្លៃថែមទៀត រួមទាំងការស្នាក់នៅផងដែរ។

លោកអភិបាលរងបន្តទៀតថា មុខជំនាញបច្ចេកទេ រួមមាន ជាងភ្លើង ជាងកំបោរ ជាងជុះជុលម៉ូតូ សំអាងការ សំអាងកាយ គេហកិច្ច បដិសណ្ឋារកិច្ច មគ្គុទេសក៍ទេសចរណ៍ ជាដើម។ ហើយចំពោះរយ:នៃការសិក្សា មានរយ:ពេលវែង ខ្លី ទៅតាមមុខជំនាញ មានរយ:ពេល ៤ខែ ទៅ៦ខែ ឬវែងជាងនេះក៏មាន។

លោក ញ៉ែម សារី បានបន្តឱ្យដឹងទៀតថា ឆ្នាំ២០២២នេះ មជ្ឈមណ្ឌលមណ្ឌលបណ្តុះបណ្តោបច្ចេកទេសវិជ្ជាជីវ: មានសក្ខាកាមចំនួន ២៣៨នាក់ ស្រី១១៩នាក់។ ដោយឡែកប្អូនៗដែលមានបំណងចង់មកសក្សាវគ្គជំនាញបច្ចេកទេសណាមួយ មជ្ឈមណ្ឌលមណ្ឌលនៅតែទទួលពាក្យរាងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

នាឱកាសនោះលោកបានសំណូមពរ និងថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនៅខេត្តភូមិភាគឦសាន ឱ្យបានសិក្សាបន្តវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស វិជ្ជាជីវ: ដើម្បីដោះស្រាយជីវភាពរស់នៅបានល្អប្រសើរនាពេលអនាគត និងថ្លែងអំណរគុណចំពោះរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងអង្គការស្វិសខន់ថាក់ ដែលបានយកចិត្តទុកដាក់និងឧបត្ថម្ភនូវថវិការនិងសម្ភារ:បច្ចេកទេសដល់មជ្ឈមណ្ឌល។

ម៉ាក មេត្តា